Home Blog

សមត្ថកិច្ចឃាត់បានរថយន្ដដែលបើកដេញបុកប្អូនប្រុស តារាកំប្លែងនាយ ពែក មី បានហើយ ខណៈជនល្មើស រត់គេចខ្លួនបាត់

0

ភ្នំពេញ៖ រថយន្ដ ដែលបើកដេញបុកម៉ូតូប្អូនប្រុសតារាកំប្លែងនាយ ពែក មី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ ។
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានប្រាប់បណ្ដាញព័ត៌មានថា ចំពោះរថយន្ដដែលបានបើកដេញបុកម៉ូតូប្អូនប្រុសនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវកម្លាំងនគរបាលឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា នៅឯគេហដ្ឋានរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ។

នាយនគរបាលប៉ុស្ដិ៍រូបនេះ បានបញ្ជាក់ដែរថា រថយន្ដដែលបើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពែក មី គឺរថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាក់លេខ 2AP-0198 បើកបរដោយអតីតមន្ដ្រីនគរបាលចរាចរណ៍ ខណ្ឌឫស្សីកែវ ខណៈនេះបានផ្លាស់ទៅបម្រើការងារនៅ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ ប៉ុន្ដែយ៉ាងណា កម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនហើយ។

នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ។ រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានរថយន្ដមួយគ្រឿង បានបើកដេញបុកប្អូនប្រុសតារាកំប្លែងនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរ រួចបើករថយន្ដគេចខ្លួនបាត់ស្រមោលតែម្ដង៕

 

គួរឱ្យខ្លោចផ្សាបំផុត ឪពុកចុងបានប្រើអំពើហឹង្សាលើរូប រាងកាយ និងរំលោភបំពានផ្លូវភេទ ទៅលើកូនស្រីអាយុ ០៤ឆ្នាំ រហូតដល់ស្លាប់ !

0

ប៉ៃលិន៖ គួរឱ្យខ្លោចផ្សាបំផុត ឪពុកចុងបានប្រើអំពើហឹង្សាលើរូប រាងកាយ និងរំលោភបំពានផ្លូវភេទ ទៅលើកូនស្រីអាយុ ០៤ឆ្នាំ រហូតដល់ស្លាប់ !
ដោយយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ចំពោះករណីក្មេងស្រីដែលបានស្លាប់ កាលពីវេលាម៉ោង ១៩:៣០នាទី ថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅ ចំណុចខាងក្រោយផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលក្មេងស្រីរងគ្រោះមានឈ្មោះ ដារ៉ា រស្មី អាយុ ០៤ឆ្នាំ មានឳពុកឈ្មោះ ឃួន ដារ៉ា អាយុ ២៩ឆ្នាំ (ជាឪពុកចុង) មុខរបរបុគ្គលិកកាស៊ីណូ និងម្ដាយឈ្មោះ ឈុន ស្រី ចាន់ អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានឱ្យដឹងថា ហេតុការណ៍នេះ គឺបណ្តាលមកពីក្មេងស្រីរង គ្រោះបានទទួលរងនូវការប្រើអំពើហឹង្សាលើរូបរាងកាយនិងការរំលោភបំពានផ្លូវភេទ មានសភាពដូចខាងក្រោម៖
+លើរូបរាងកាយ៖
-ពោះ ហើមជាំ
-គល់ភ្លៅ ជាំ
-ចង្កេះ ហើម
-គូថ មានឈាម និងដាច់រហែកធំ (លូកម្រាមដៃពីរធំចូល)
-ថ្ងាស ហើមជាំ
+ប្រដាប់ភេទ៖
-ថ្ងាស ជាំហើម
-បបូរតូច ហើម ជាំ
-រន្ធព្រហ្មចារី រហែក
-សន្ទះព្រហ្មចារី រហែក
-សិរ ជាំ
-គល់ភ្លៅ ជាំ
-រន្ធគូថ ឈាមដាច់រហែកធំ (លូកម្រាមដៃពីរធំចូល)
-ស្បែកជុំវិញរន្ធគូថ ដាច់ ។ 


ហេតុដូច្នេះទើបធ្វើឱ្យកេ្មងស្រីរងគ្រោះទទួលរងនូវការឈឺចុកចាប់ពេញខ្លួនប្រាណ និងគ្រាំគ្រា រហូតដល់បាត់បង់ ជីវិតតែម្តង ។ ដោយឡែកចំពោះករណីឱសថដែលជន សង្ស័យ (ឪពុកចុង) បានបញ្ច្រកនោះ វាពុំមានប្រតិកម្ម និងបង្ករការគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ ពោលគឺជនសង្ស័យបានព្យាយាមចង់បង្វែងដាន និងបំភ្លៃការពិត នៃបទល្មើសតែប៉ុណ្ណោះ ។ តាមការ សន្និដ្ឋានជាបឋមរបស់ក្រុមការងារជំនាញ ក្មេងស្រីរងគ្រោះមិនមែនស្លាប់ដោយសារ ប្រតិកម្មថ្នាំដូចដែលជនសង្ស័យបានអះអាង នោះទេ ពោលគឺស្លាប់ដោយករណីការប្រើអំពើហឹង្សា លើរូបរាងកាយ និងការរំលោភបំពានផ្លូវភេទ បច្ចុប្បន្នសមត្ថកិច្ចជំនាញកុំពុងកសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕  

ក្រោយក្រសួងបរិស្ថានព្រមានចាត់វិធានការតាមច្បាប់ ស្ដ្រីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube និងប្តីដែលជាអ្នកថត បានចូលសារភាពទោសកំហុស

0

ក្រោយក្រសួងបរិស្ថានព្រមានចាត់វិធានការតាមច្បាប់ ស្ដ្រីដែលសម្លាប់សត្វព្រៃបង្ហោះតាម Youtube និងប្តីដែលជាអ្នកថត បានចូលសារភាពទោសកំហុសនៅថ្ងៃនេះហើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃ​ជា​ច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ការចូលមកសារភាពទោសកំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ អំពើទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។

ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។ នៅរសៀលថ្ងៃនេះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។

សូមបញ្ជាក់ថា ស្រ្តីរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google៕

 

 

គោយន្ដច្នៃ​ កន្រៃ្ដដឹកឈើ​សន្លឹក​ ​ជាប់ហ្វាំងបង្កគ្រោះថ្នាក់​ចរាច​រណ៍​ បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និងរបួសម្នាក់ធ្ងន់®

0

កំពង់ស្ពឺ​ ៖​ ថ្ងៃពុធ​ ទី០៩​ ខែឧសភា​ ឆ្នាំ២០១៨ វេលាម៉ោង​១២.៣០នាទី​ គ.ម​ ៧៥~៧៦ ផ្លូវលេខ៤៤នៅចំនុចភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់​ ចរាចរណ៍​ មួយបានកើតឡើងដែលបង្ករដោយគោយន្តឆ្នៃកន្ត្រៃ​ ម៉ាកគូបូតា​ ១៥សេស​ ដឹកឈើសន្លឹកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានរេចង្កូត(ជាប់កញ្ចាប់ហ្វាំង) ទៅបុកម៉ូតូ​ ម៉ាកហុងដាសេ​១២៥​ ពណ៌​ខ្មៅសេរី២០១៤​ពាក់​ ​ស្លាកលេខភ្នំពេញ 1CH:0345 ទិសដៅ​បញ្ច្រាស់គ្នា​ បើក​បរដោយឈ្មោះ​ ណាត លាងហេង ភេទប្រុស អាយុ​ ១៧ឆ្នាំ(ស្លាប់) នឹងអ្នករួមដំណើរឈ្មោះពក ដេត ភេទ​ប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ រស់ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំណែក​ម៉ូតូខូចខាតទាំង​ស្រុង សាក​សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណី វត្ថុតាងត្រូវបានយកមករក្សាទុក​បណ្ដោះ​អា​សន្ន​ នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់​ បច្ចុប្បន្ន ជំនាញកំពុងកសាងសំណុំរឿង​ នឹង​ស្រាវ​ជ្រាវរកអត្តសញ្ញា​ណ​ អ្នកបើកគោយន្ត​ នឹងម្ចាស់គោយន្ត៕

ស្លាប់១០នាក់ពុលទឹក​ព្រែកនៅខេត្តក្រចេះប្រមាណ១០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

0

ភ្នំពេញៈ បន្ទាប់ពីមានមនុស្សចំនួន១០ស្លាប់ និងប្រជាពលរដ្ឋ
ប្រមាណ១០០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ដោយសង្ស័យលើការពុលទឹក និងចំណីនោះ ក្រុមមន្ត្រីជំនាញបានប្រមូលយកសំណាកចំនួន៥មុខ រួមមានៈ ទឹក ស្រាស ស្រាលាយតាប៉ែ បាយស្រានិងមេតំបែ​ ។ ហើយសំណាកនេះបានមកដល់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅរាជធានីភ្នំពេញហើយ។

ករណីសង្ស័យពុលទឹក និងចំណី ដែលបណ្តាលអោយមនុស្សស្លាប់ចំនួន១០នាក់ បានកើតនៅ
ឃុំកន្តួត ស្រុកចិត្តបូរី ខេត្តក្រចេះ តាំងពីថ្ងៃទី៣ រហូតមកដល់ថ្ងៃទី៦ ខែឧសភា នេះ។
​​​នាយកដ្ឋានកាំកុងត្រូលបានអោយដឹងថា មន្ត្រីនាយកដ្ឋានកាំកុងត្រូវបាន
យកសំណាកចំនួន​ ៥មុខរួមមាន៖ ទឹក ស្រាស ស្រាលាយតាប៉ែ បាយស្រានិងមេតំបែ​ ។ សំណាកនេះនឹងមកដល់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលនៅរាជធានីភ្នំពេញវេលាថ្ងៃត្រង់នេះ។

លោកឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានថ្លែងប្រាប់រស្មីកម្ពុជា មុននេះបន្តុិចថា រហូតមកដល់ពេលនេះ
ប្រជាពលរដ្ឋចំនួន១០នាក់បានស្លាប់ និងប្រមាណជិត១០០នាក់ មានអាការៈមិនស្រួល ដោយសង្ស័យការប្រើប្រាស់ទឹកព្រែកមានសារធាតុពុល នៅចំណុចយ៉ែ ភូមិអាលច និងចំណុចទេចម្លង ក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា “មកដល់ពេលនេះ មានប្រជាពលរដ្ឋ១០នាក់ស្លាប់ និងជិត១០០នាក់បញ្ជូនទៅមន្ទីរពេទ្យ សង្ស័យប្រើប្រាស់ទឹក។ ករណីនេះសង្ស័យការប្រើប្រាស់ទឹកព្រែក ដែលថ្នាំបាញ់ស្មៅហូរចូល។ ចំណែកប្រជាពលរដ្ឋដែលនៅជិតព្រែក ត្រូវបានក្រុមជំនាញកំពុងសាកសួរ”។ ហើយក្រុមការងារជំនាញកំពុងតែស្រាវជ្រាវរកមូលហេតុ នៃការពុលទឹកនេះ ប៉ុន្តែមិនទាន់រកឃើនៅឡើយទេ។ ប៉ុន្តែព័ត៍មានបឋមសង្ស័យមកពីថ្នាំបាញ់ស្មៅហូរធ្លាក់ចូលទឹកព្រែក ហើយក្រុមជំនាញកំពុងតែប្រមូលព័ត៍មាន។

លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ក្រសួងបានចាត់ចែងក្រុមការងារជំនាញចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងពុលទឹកនៅខេត្តក្រចេះ ដើម្បីស្វែងរកមូលហេតុនៃការពុលដែលបានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងមានអាការៈមិនស្រួលជាច្រើននាក់។ ហើយក្រុមការងារបានចុះទៅដល់ទីតាំងកើតហេតុ និងកំពុងតែធ្វើការងារនេះ ពីព្រោះវាទាមទារពេលបន្តិចដែរ ដើម្បីធ្វើការងារនេះ។
ប្រជាពលរដ្ឋទាំង៦នាក់ ដែលស្លាប់សង្ស័យការពុលទឹក មានឈ្មោះដូចជាៈ ១.ឈ្មោះ សៅ ណាន ភេទស្រី អាយុ៣៤ឆ្នាំ។ ២.ឈ្មោះ គ្រង អៃ ភេទស្រី អាយុ៧០ឆ្នាំ។ ៣.ឈ្មោះ ផាត់ កានន ភេទស្រី អាយុ៤៧ឆ្នាំ។ ៤.ឈ្មោះ តារ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ។ ៥.ឈ្មោះ ម៉ម ហេង ភេទប្រុស អាយុ៥៦ឆ្នាំ និងទី៦.ឈ្មោះ ស្រន ស្រ៊ន ភេទស្រី អាយុ២៦ឆ្នាំ។ ចំណែក២នាក់ទៀត បានស្លាប់កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨៕

ញ័រប្លោក! ភ្ញៀវទេសចរណ៍កំពុងអោយអាហាអណ្ដើក តែវីដេអូផុសមានអ្វីគួរអោយចង់មើលជាងអណ្ដើកទៀត…

0

អាចនិយាយបានថាគឺជាឃ្លីបវីដេអូដ៏គួអោយចាប់អារម្មណ៍បំផុត ព្រោះក្នុងឃ្លិបវីដេអូមួយនោះយើងសង្កេតឃើញថាមានក្រុមយុវវ័យមួយក្រុមកំពុងតែអោយចំណីសត្វ តែអ្វីដែលគួអោយចាប់អារម្មណ៍ជាងនេះទៀតនោះគឺ ក្នុងនោះផងដែរគឺមាននារីរូបស្រស់ម្នាក់ស្លៀកពាក់ប៊ិគីនីកំពុងតែអោយចំណីអណ្ដើកដូចគ្នា វាធ្វើអោយឃ្លីបវីដេអូមួយនោះកាន់តែគួរអោយចង់ទស្សនាជាងសត្វអណ្ដើកបន្លែមទៀត ធ្វើអោយមានអ្នកស៊ែរជាច្រើន ចង់ដឹងយ៉ាងណានោះតោះយើងទៅទស្សនាវីដេអូទាំងអស់គ្នា÷

មិនសរសើមិនបាន! លោកយាយមានលុយប៉ុណ្ណឹងអាចទិញបានអត់? អ្នកលក់ចិត្តល្អបានធ្វើរឿងមួយដើម្បីបំពេញនូវក្ដីស្រម៉ៃរបស់លោកយាយ…

0

អាចនិយាយបានគឺជារឿងរ៉ាវមួយដែលកំពុងទទួលការកោតសរសើជាខ្លាំងពីសំណាក់អ្នកនៅលើពិភពអនឡាញ បន្ទាប់ពីម្ចាស់អាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា ไพฏฝฑูรย์ ศรีบบูรณ์ បានធ្វើកាផុស រូបភាពលោកយាយម្នាក់កាន់លុយ120฿ ឬប្រមាណ15000៛ មកទិញធុរេនព្រោះគាត់មិនបានញ៉ាំវាមួយឆ្នាំមកហើយ .

ព្រមជាមួយពាក្យបរិយាយថា ” អគុណលោកយាយ” លោកយាយមិនបានញ៉ាំធុរេនមួយឆ្នាំមកហើយ ពេលនេះលោកយាយមានលុយត្រឹមតែ120฿ ហើយគាត់និយាយថា មានអាណាមួយ120฿ លក់អោយយាយអត់?

ជាធម្មតាវាគ្មានទេ តែដើម្បីសម្រេចនូវក្ដីស្រម៉ៃរបស់លោកយាយ ខ្ញុំក៏សម្រេចចិត្តបញ្ចុះតំម្លៃរពាក់កណ្ដាលដើម្បីអោយក្ដីស្រម៉ៃរបស់លោកយាយក្លាយជាកាពិត ជួយៗគ្នាទៅដើម្បីអោយសង្គមយើងពោពេញទៅដោយស្នាមញញឹម។  

សាហាវព្រៃផ្សែណាស់ប្ដីតិរច្ឆាន​ចាប់​ប្រពន្ធ​អារ ក ទាំង​រស់​ប៊ិះ​ស្លាប់!

0

(រតនគីរី)៖ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ល្ងាច នា​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ បី​ឃុំ​ស្រែ​អង្គ្រង ត្រង់ចំណុច​ការដ្ឋាន០៥របស់​ក្រុមហ៊ុន ហង អា​ញ​លំផាត់។
បុរស​ម្នាក់​ព្រោះតែ​ផឹកទឹក​ប្តូរ​និស្ស័យ រហូត​ស្រវឹង​ជោគជាំ ហើយ​មក​ផ្ទះ​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​រហូត​ឈាន​ទៅយក​កាំបិត ចាប់​ក្រៀក​ប្រពន្ធ​និង​អារ ក ទាំង​រស់​ប៊ិះ​ស្លាប់ តែ​សំណាង​បាន​កម្លាំង​អាវុធហត្ថ​នៅក្បែរនោះ​ជួយ​អន្តរាគមន៍​ទាន់ពេល។ ជនដៃដល់ ដែល​ត្រូវជា​ប្តី មានឈ្មោះ​សុំ ហឿន អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ ឃុំ ខាងលើ ។
មូល​ហេតុនេះ​ដោយមាន​ជំលោះ​នៅក្នុង​គ្រួសារ មកពី​ប្តី​ផិ​ក​ស្រា​ស្រវឹង ហើយ​បាន​យក​កាំបិត ចាប់​ប្រពន្ធ​របស់ខ្លួន​មក​អារ ក តែម្តង។
ស្ត្រី​រងគ្រោះ​ឈ្មោះ កេ​ន ច​ន្នី​អាយុ៣៥ឆ្នាំ ខ្មែរ ជ​នស​ង្ស​យ័​ត្រូវបាន​កម្លាំង អាវុធហត្ថ ដែល​នៅ​ប្រចាំការ​ឯ​ក្រុម​ហុន នាំយកមក ទីបញ្ជាការដ្ឋាន អាវុធហត្ថ​ខេត្ត។ ប្តី​កំណាច​នេះ​សមត្ថកិច្ច​អាវុធហត្ថ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕
  

ចតឡានភ្លាម! នារីម្នាក់ឡើងជិះឡានតាក់ស៊ីម្នាក់ឯង ត្រូវពូតាក់ស៊ីសុំរួមភេទហើយថែមទាំង…(មានវីដេអូ)

0

ថៃ÷គឺជាករណីថ្មីមួយទៀត សម្រាប់អ្នករត់តាក់ស៊ី ដោយជាញយៗតែងតែមានពត៌មានអ្នករត់តាក់ស៊ីមួយចំនួនបានបំពានលើអ្នកធ្វើដំណើរនារីដែលធ្វើអោយប៉ះពាល់ដល់តាក់ស៊ីផ្សេងដែលជាអ្នករកស៊ីអាជីពដូចគ្នាជាខ្លាំង ។

ដោយថ្មីៗនេះផេកTaxi report TH បានធ្វើកាផុសឃ្លីបអ្នករត់តាក់ស៊ី ម្នាក់បានធ្វើរឿងមិនល្អដាក់នារីៗម្នាក់ ធ្វើអោយនាងមិនអាចទ្រាំបានសុំចុះពីលើឡានទាំងពាក់កណ្ដាលផ្លូវតែម្ដង។

ដោយក្នុងផុសនោះគេបានសរសេថា” មាននារីម្នាក់នាងបានឡើងជិះឡានតាក់ស៊ីតែម្នាក់ឯង បន្ទាប់ពីជិះឡានបាន2គីឡូម៉ែត្រ ពូតាក់ស៊ីបាននិយាយពាក្យសម្ដីអាសអាភាសព្រមទាំងសុំនាងរួមភេទជាមួយ ពេលនាងមិនព្រមក៏យកកាំភ្លើងមកគំរាម តែនាងស្មារតីនឹងននាងបានទាក់ទងខលវីដេអូមកមិត្ត នឹងស្រែកបង្ខំអោយពូតាក់ស៊ីឈប់ឡានជាបន្ទាន់ហើយរត់ចេញភ្លាមៗតែម្ដង ចង់ដឹងកាន់តែច្បាស់នោះតោះយើងទៅទស្សនាវីដេអូទាំងអស់គ្នា÷

បុរសម្នាក់ជិះកង់ មិនខ្លាចថ្ងៃមិនខ្លាចភ្លៀង រយះផ្លូវ500គីឡូម៉ែត្រ ពេលដឹងហេតុផលទឹកភ្នែកហូរ….

0

ថៃ÷ កាលពីវរលាម៉ោង9;00នារី ថ្ងៃទី2 កន្លងមកនេះ មានសារព័ត៌មានរបស់ថៃមួយបានផ្សាយមកថា បានជួបនឹងបុរសម្នាក់កំពុងជិះកង់ ទាំងទឹកមុខស្វាហាប់ព្រមជាមួយឆ្កែរដ៏គួអោយស្រលាញ់មួយក្បាល ។

នៅពេលដែលសួរនាំទើបដឹងថា បុរសម្នាក់នេះមានឈ្មោះថា នាយ កេន ហមសាន់ថើយៈ អាយុ39ឆ្នាំ ចំណែកឆ្កែភេទឈ្មោល ឈ្មោះ( ច) ពួកគេតាំងចិត្តធ្វើដំណើរតំរង់ទៅ ឃុំ.ក្រាកហាត់កិង ស្រុក.នួនស្ងារ ខេត្ត.ឆៃយភូមិ ។

នាយ កេនបានទំលាយរឿងរ៉ាវរបស់ខ្លួនថា ខ្លួនបានធ្វើកាសំណង់នៅស្រុក.សាតហីប .ខេត្តឈុនបុរី អស់រយះពេល2ឆ្នាំមកហើយ ទ្រាំនឹងការនឹកម្ដាយឪពុកមិនបានក៏សម្រេចចិត្តធ្វើដំណើចេញពីផ្ទះជួលដែលជួលពីរនាក់សង្សា ចេញដំណើរមកអស់រយះពេលពីរថ្ងៃហើយ តែមិនទាន់ដល់ទេព្រោះចំងាយដី500គីឡូម៉ែត្រ ធ្វើដំណើរមករើយៗ ត្រឹមម៉ោង7-8យប់ងុយគេងកន្លែងណារកមើលរោងតាមថ្នល់សម្រាក់នៅហ្នឹង ម៉ោង6ព្រឹកក៏បន្តដំណើទៅទៀត គ្មានលុយជាប់ខ្លួនទេ សុំបាយគេហូបតាមផ្លូវនិងផឹកទឹកទុយយោតាមទីសាធាណាៈកន្លែងហ្គារ៉ាសសាំង ជួនកាលឃើញវត្តក៏ចូលទៅសុំបាយយកមកហូប ។

នាយ កេន បន្តទៀតថា ខ្លួននៅខេត្តឈុនបុរីរស់នៅជាមួយសង្សាឈ្មោះ កុង នាងពិកាជើង មុននឹងខ្ញុំចេញដំណើរមកនាងបានប្រាប់ថាអោយខ្ញុំចាំបើកលុយពីថៅកែសិនមានលុយជាប់ខ្លួន2000បាតដើម្បីជិះឡានសិនចាំទៅផ្ទះ តែខ្ញុំទ្រាំនឹងការនឹកម្ដាយឪពុកមិនបាន បន្ទាប់ពីបែកគ្នាអស់រយះពេល2ឆ្នាំ ខ្ញុំក៏សម្រេចចិត្តខ្ចីកង់កញ្ចាស់របស់ថៅកែដើម្បីជិះធ្វើដំណើមកលេងផ្ទះកំណើត។ ហើយខ្ញុំសន្យាថា”បន្ទាប់ពីបានជួបមុខឪពុកម្ដាយហើយ ខ្ញុំនឹងខំធ្វើការដើរស៊ីឈ្នួលកាប់ស្មៅនៅចំកាដើម្បីរកលុយជិះឡានមកជួបសង្សាដែលកំពុងរងចាំនៅខេត្តឈុនបុរីវិញ។